អ្នកមិនអាចឲ្យអ្វីទៅអ្នកណាម្នាក់បានឡើយ

M

អ្នកមិនអាចឲ្យអ្វីទៅអ្នកណាម្នាក់បានឡើយ បើអ្នកគ្មានវាទេនោះ(អ្នកគ្មានបទពិសោធនិយាយមិនបានច្បាស់ដូចជាអ្នកមានពិសោធទេ) ជីវិតដែលសាមញ្ញគឺរស់នៅប្រកបដោយសុខភាព ត្រូវចេះយកបទពិសោធបច្ចុប្បន្នធ្វើជាចំរោះអតីតកាល ។សុខភាពគឺជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងពីការគិត និង របៀបរស់នៅ អ្នកឈឺច្រើនគឺជាអ្នកមានការគិតមិនល្អ និង មានការរស់នៅមិនត្រឹមត្រូវ សុខភាពគឺសារសម្រាប់ឆ្លុះបញ្ចាំងថា តើខ្ញុំគឺជាអ្នកណា ? ខ្ញុំត្រូវរស់នៅដូចម្តេច និង ត្រូវមានការគិតដូចម្តេច ? ត្រូវមានការងារដូចម្តេច យ៉ាងនេះជាដើម ។ជីវិតរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ សេចក្តីស្រឡាញ់និងការបាត់បង់ កំហុសនិងការឈឺចាប់ ជោគជ័យនិងបរាជ័យ សច្ចៈធម៌និងសមិទ្ធិផល .......។ល។ ប៉ុន្តែអ្វីៗទាំងអស់គឺសម្រាប់តែឲ្យយើងសិក្សាតែប៉ុណ្ណោះ ! ! !

Comments