មនុស្សចាញ់ឈ្នះគ្នានៅត្រង់គំនិត

M

មនុស្សចាញ់ឈ្នះគ្នានៅត្រង់គំនិត ដែលកើតពីបុណ្យចាស់មានការខិតខំសន្សំបញ្ញា និងកម្មថ្មីដែលទាក់ទងនឹងសង្គម ។ មនុស្សល្អមិនគាំទ្រគំនិតអាក្រក់ដែលខ្លួនមាន មនុស្សទន់ខ្សោយមើលឃើញរឿងតូចតាចថាជារឿងធំហើយគិតភ័យខ្លាចថាខ្លួនមិនអាចធ្វើបាន ទើបត្រូវចុះចាញ់មុនការចាប់ផ្តើម រឿងដ៏ល្អនេះត្រូវមនុស្សខ្លាំងឆក់យកឪកាសអស់ពីដៃ ។ មនុស្សសន្តានអាក្រក់តែងមិនចូលចិត្តអំពើល្អ គាំទ្រតែចិត្តអាក្រក់ដែលខ្លួនមាន និស្ស័យចូលចិត្តចង់ឈ្នះចាញ់ ចូលចិត្តច្រណែន គុំគួនសងសឹកជានិស្ស័យអវិជ្ជមានរបស់គេ ដែលធ្វើឲ្យជីវិតជួបតែការសងសឹកនិងកម្មពៀរវេរាមិនចេះចប់ ហើយកុំស្មានថាគេគិតនឿយណាយឲ្យសោះនោះ ! គឺគេព្យាយាមធ្វើវាដោយការពេញចិត្តទៀតផង ។ ព្រះពុទ្ធជ្រាបច្បាស់ពី សត្វលោក សង្ខារលោក អាកាសលោក ព្រះអង្គបានពន្យល់ថា ត្រូវចេះការពារខ្លួនពីអំពើអាក្រក់ ត្រូវមានមេត្តាកុំស្អប់ខ្ពើម ព្រោះបើគ្មានមនុស្សអាក្រក់តាមជួយដុសខាត់យើងទេ យើងក៏មិនអាចក្លាយជាមនុស្សល្អបានពិតប្រាកដដែរ គេបានមកជួយបំពេញបារមីឲ្យយើងទេ ! ។ ក្នុងបេសកកម្មបំពេញបារមី បើគ្មានទេវទត្ត បើគ្មានពិម្ពាយសោធរាទេ ព្រះពោធិសត្វមិនអាចក្លាយជាព្រះពុទ្ធបានដែរ ! ។

Comments