កូនសោរដើម្បីធ្វើឲ្យមានការចងចាំបានយូរ ឬ ការថែរក្សាមេម័រីខួរក្បាលឲ្យនៅល្អបានយូរ៖
១-ជារឿងឬមេរៀនដែលខ្លួនចូលចិត្ត
២-ពិនិត្យហើយគិតឲ្យយល់ទើបចងចាំបានល្អ ការទន្ទេញទាំងមិនយល់មិនអាចចងចាំបានយូរទេ ទាំងឆាប់ខូចខួរក្បាលទៀតផង
៣-ប្រើកម្លាំងជំរុញចិត្ត ឬការតាំងចិត្តចាំឲ្យបានល្អ
៤-ឧស្សាហ៍រំលឹកឡើងវិញ ការរៀនសូត្រដែលគ្មានការរំលឹក គឺមិនអាចមានការចងចាំបានយូរឡើយ
៥-ការបានរៀនខ្លួនឯងឡើងវិញគឺជាការប្រសើរណាស់ (សព្វថ្ងៃនាំគ្នាស្តាប់តែគ្រូហើយយកមកបោះចោលអត់រៀនខ្លួនឯងម្តងទៀតទេ)
៦-មានការពិភាក្សាជាក្រុមដើម្បីពិនិត្យការយល់ឃើញរបស់ខ្លួនឲ្យបានកាន់តែច្បាស់។
នេះជាវិធានការណ៍មាសដែលជាអាថ៌កំបាំងរបស់អ្នករៀនពូកែ ! ។

