បើអ្នកត្រូវការសន្តិភាពចិត្ត

M

បើអ្នកត្រូវការសន្តិភាពចិត្ត !
១- កុំព្យាយាមធ្វើខ្លួនឲ្យក្លាយទៅជាអ្វី
២- កុំធ្វើខ្លួនឲ្យចូលទៅក្នុងអ្វី
៣- កុំឲ្យការធ្វើសមាធិមានសំពាធដល់អ្នក(កុំភ័យ កុំចង់បាន កុំចង់ឃើញ)
៤- កុំព្យាយ��មក្លាយជាអ្នកត្រាស់ដឹង ។
ជាតំបូងត្រូវ !
ក- នៅពេលអ្នកអង្គុយសូមដឹងត្រឹមតែអ្នកអង្គុយ
ខ- នៅពេលអ្នកដើរ សូមដឹងត្រឹមតែអ្នកដើរ
គ- មិនចាំបាច់ត្រូវយល់ពីអ្វីទាំងអស់ មិនចាំបាច់ត្រូវប្រឆាំងជាមួយអ្វីឲ្យសោះ ! ត្រូវចេះព្រលែងចោលគ្រប់យ៉ាង ព្រោះមុនមកប្រតិបត្តិគឺអ្នកធ្ងន់ណាស់ទៅហើយ បើមកបន្ថែមទំងន់ទៀត តើនឹងស្រាលបានដូចម្តេចទៅ ?។

Comments