ក្នុងធម្មជាតិមានច្បាប់ជាច្រើន

M

ក្នុងធម្មជាតិមានច្បាប់ជាច្រើន ដែលក្នុងនោះមានច្បាប់ទំនាក់ទំនង(Relativity)មួយដែរ មនុស្ស សត្វ និងរុក្ខជាតិ មិនអាចនៅដាច់ទោលតែឯងបានឡើយ វាត្រូវឋិតនៅក្នុងទំនាក់ទំនងជានិច្ច។ ប៉ុន្តែ ! សង្គមមនុស្ស សង្គមសត្វ និងសង្គមរុក្ខជាតិ សុទ្ធតែមានសភាវៈពីរជានិច្ច គឺសភាវៈទ្រទ្រង់ និង សភាវៈបំផ្លាញ ដែលសភាវៈនិមួយៗរក្សាលក្ខណះផ្ទាល់របស់ខ្លួនយ៉ាងបរិសុទ្ធស្អាត ហើយតែងប្រយុទ្ធយកអត្ថិភាពរៀងៗខ្លួន។ នរជនឯណាបានសេពគប់ជាមួយសភាវៈបំផ្លាញ ហើយមិនចេះដកខ្លួនថយ ឬ មិនចេះកែប្រែ នោះក៏វិនាសឆាប់ជាមិនខាន។ ខាងក្រោមនេះជាលក្ខណះមិត្តល្អដែលអ្នកគួរគប់រក ៖ ១- មានសប្បុរសធម៌ , ២-ចេះស្តាប់គ្នាទៅវិញទៅមក , ៣-ចេះជួយកែកំហុសគ្នា ,៤- ចេះផ្តល់ភាពរីករាយដល់គ្នានិងគ្នា , ៥- ស្មោះត្រង់នឹងគ្នាគ្រប់កាលៈទេសៈ និងចេះថែរក្សាកិត្តិយសឲ្យគ្នា , ៦- មានចរិតអាធ្យាស្រ័យប្រហាក់ប្រហែលគ្នា , ៧-ចេះរួមសុខរួមទុក្ខជាមួយគ្នា មិនបោះបង់ចោលគ្នាក្នុងគ្រាក្រ ។លក្ខណះ៧យ៉ាងនេះ អ្នកអាចយកទៅប្រៀបធៀបដើម្បីរើសយកមិត្ត១០០ឆ្នាំក៏បាន ។

Comments