សិក្សាជីវភាពទេវតាជាន់តាវតឹង្

M

សិក្សាជីវភាពទេវតាជាន់តាវតឹង្សៈ ជាជាន់ទីពីរ លំនៅគឺនៅលើកំពូលភ្នំសិនេរុ មានសក្កទេវរាជ(ព្រះឥន្ទ) ជាអ្នកគ្រប់គ្រង ទេវតាមាន២ក្រុមដែរគឺ ភូម្មដ្ឋទេវតាឬភូមិទេវតា និងអាកាសទេវតា ។ នៅប្រទេសនោះមានទេវតាជាបរិវា មានដើមឈើ មានស្រះបោក្ខរណី មានឧទ្យាន មានសាលាប្រជុំ(ទេវសភា)ដែលជាកន្លែងស្តាប់ធម៌ សម្តែងដោយបណ្ឌិតទាំងឡាយទៅពីមនុស្សលោកខ្លះ មកពីព្រហ្មលោកខ្លះ ។ នៅទីនោះមានព្រះចូឡាមណីចេតិយកំពស់១០០យោជន៍ដែលបញ្ចុះព្រះចង្កូមកែវខាងស្តាំរបស់ព្រះសម្មាសម្ពុទ្ធសមណៈគោតម និង ព្រះកេសាកាត់នៅថ្ងៃចេញសាងព្រះផ្នួស(អភិនេស្ក្រមណ៍)។

Comments