កម្មដ្ឋាន៤០ត្រូវតាមចរិត ចរិយាៈ
១- រាគៈចរិតៈ ត្រូវចម្រើន អាសុភ១០ និង កាយគតាសតិ ។
២- ទោសៈចរិតៈ ត្រូវចម្រើនព្រហ្មវិហារ៤ វណ្ណៈកសិណ៤ ខន្តី ។
៣- មោហៈចរិត និង វិតក្កៈចរិតៈ ត្រូវចម្រើនអានាបានុស្សតិ ។
៤- សទ្ធាចរិតៈ ត្រូវចម្រើនអនុស្សតិទាំង៦ខាងដើម ។
៥- ពុទ្ធិចរិតៈ ត្រូវចម្រើន មរណានុស្សតិ ឧបសមានុស្សតិ ចតុធាតុវវដ្ឋាន និង អាហារេបដិកូលសញ្ញា ។ ចំណែកអាកាសាកសិណនិងអរូបឈាន៤ ត្រូវគ្រប់ចរិត ។ កសិណដែលមានអារម្មណ៍តូច(បរិត្តារម្មណ៍)សម្រាប់វិតក្កៈចរិត អប្បមាណារម្មណ៍(អារម្មណ៍ធំ)សម្រាប់មោហៈចរិត ។ ចរិតគឺជាជំងឺរបស់យើង ឯកម្មដ្ឋានគឺជាថ្នាំ ហេតុនេះត្រូវស្គាល់ចរិតខ្លួនឯងដើម្បីប្រើថ្នាំឲ្យត្រូវនឹងជំងឺ មិនមែនចេះតែនាំគ្នាមើលខ្យល់តែម៉្យាងនោះទេ បើមើលខ្យល់ហើយនៅតែមិនជួបចិត្តស្ងប់ក្នុងរយៈពេលយ៉ាងតិចមួយខែ ដោយមានការព្យាយាមយ៉ាងត្រឹមត្រូវ មានន័យថា កម្មដ្ឋាននេះមិនត្រូវនឹងចរិតអ្នកទេ ត្រូវដូរចេញ ។

