បុគ្គលស្អប់អ្នកដទៃ

M

 បុគ្គលស្អប់អ្នកដទៃ គឺដូចជាផឹកថ្នាំពិសខ្លួនឯង ហើយរំពឹងថាអ្នកដែលខ្លួនស្អប់នោះនឹងស្លាប់ ! ព្រះពុទ្ធត្រាស់ថា « ចិត្តដែលគ្មានកំហឹង គឺជាចិត្តដែលរីករាយបំផុត ! » ។
ពាក្យថាកម្មផលគឺជាអ្វី ? ជាពាក្យសម្រាប់សំគាល់ពីអំពើនិងផលដែលទទួលបានពីអំពើ ! ។ ច្បាប់កម្មគឺសមមូលទៅនឹងច្បាប់ញូតុន ដែលថា រាល់អំពើទាំងអស់ សុទ្ធតែមានប្រតិកម្មតបវិញ ! ព្រះពុទ្ធបានពន្យល់ថា ច្បាប់កម្មចាប់ផ្តើមតាំងពីពេលគេគិតផ្តួចផ្តើមមកម៉្លេះ(ចេតនាជាតួកម្ម) គេត្រូវប្រុងប្រយ័ត្នតាំងពីការគិត (កម្មវិញ្ញាណនាំឲ្យមានការស្រូបទាញរឿងរ៉ាវពីខាងក្រៅ)។ ច្បាប់កម្មផលមិនមែនជាការផ្តន្ទាទោស ឬ ការដាក់បណ្តាសារពីអ្នកណានោះឡើយ ប៉ុន្តែគេត្រូវសិក្សាឲ្យបានច្បាស់លាស់ ព្រោះវាជាសេចក្តីសុខផ្ទាល់ខ្លួននិងសេចក្តីសុខសហគមន៍ជនជាតិទាំងមូល ។ មនុស្សម្នាក់មិនអាចគេចផុតពីផលវិបាកនៃអំពើដែលខ្លួនបានធ្វើនោះទេ គ្រាន់តែយូរឬឆាប់ យូរយ៉ាងណាក៏មិនអាចមានកម្លាំងអ្វីអាចមកផ្អាកផលកម្មនេះបានដែរ ពិសេសនៅពេលវិញ្ញាណត្រូវផ្លាស់ប្តូរភព នឹងត្រូវទទួលផលនៅអត្តភាពមួយផ្សេងទៀតជាមិនខាន ។ 

Comments