សួនផ្កាព្រៃ !

M

សួនផ្កាព្រៃ !
១- កុំធ្វើខ្លួនឲ្យក្លាយជាមនុស្សឆ្អែតចិត្ត ឆ្អែតបាយនៅឃ្លានទៀតតែឆ្អែតចិត្តឈប់ឃ្លានហើយ ។ បារម្ភច្រើនពេកធ្វើឲ្យខួរក្បាលជាប់គាំងគិតអីមិនចេញទេ ។
២- បារម្ភពីការគិតរបស់អ្នកដទៃមកលើខ្លួន ខ្លាចគេវាយតំលៃ ខ្លាចគេមើលងាយ មានន័យថាគេគឺជាម្ចាស់ ចំណែកអ្នកគឺជាទាសករមិនអញ្ចឹងឬ ? ។
៣- ចិត្តគឺដូចជាទឹកអញ្ចឹង បើវាល្អក់មើលអ្វីមិនឃើញទេ ពេលវាស្ងប់រងថ្លាទើបមើលឃើញច្បាស់ ! ចិត្តកំពុងពុះកញ្ជ្រោលកុំគិតអីផ្តេសផ្តាសចាំស្ងប់សិនចាំគិតទៀត ។
៤- តាមពិតវត្ថុដែលល្អបំផុតក្នុងជីវិតវាទទេរស្អាតទេ តែការប្រកាន់ប៉ុណ្ណោះដែលធ្វើឲ្យមនុស្សវង្វេងជាមួយវា ! ។
៥- គំនិតវិជ្ជមានមិនបានផ្លាស់ប្តូរអ្នកមិនឲ្យជួបបញ្ហានោះទេ តែវាបានផ្លាស់ប្តូរអ្នកឲ្យមានការយល់ដឹងពីរបៀបប្រឈមជាមួយបញ្ហា !​។

Comments