តើជីវិតគឺជាអ្វីទៅហ្ន?
កូនស្វាមួយក្បាលនៅមិននៅវាមកអផ្សុក ចង់ស្វែងរកនិយមន័យជីវិត វាបានជំរាបលាអ្នកម្តាយរួចចាកចេញពីហ្វូងដើម្បីស្វែងរកនិយមន័យជីវិត។មួយថ្ងៃៗវាបានជួបសត្វជាច្រើន ពួកគេបានផ្តល់ទិន្នន័យឲ្យវាតាមតែជីវិតដែលពួកគេបានជួបប្រទះ ដូច្នេះនិយមន័យជីវិតមានឡើងរាប់ពាន់យ៉ាង រាប់លានន័យ!។ឥឡូវកូនស្វាប្រែជាស្វាចាស់ទ្រុឌទ្រោមគ្រាំគ្រាហើយ មុនពេលស្លាប់វាបានគិតឃើញថា តាមពិត ការចាកចេញចោលហ្វូង គឺជាការផ្សងព្រេង ហើយការបានប្រាស្រ័យជួបទាក់ទងនឹងសត្វដទៃទៀតគឺជាអនុស្សាវរីយ៍ សារុបមកជីវិតគឺជាការផ្សងព្រេងលើស្លាកស្នាមអនុស្សាវរីយ៍សោះ ! ទីបំផុតនិយមន័យជីវិតត្រូវបានរកឃើញដោយខ្លួនឯងផ្ទាល់ នៅពេលជិតស្លាប់ដូច្នេះឯង!។

