ជីវិតគឺផុយស្រួយណាស់ ! វាស្ទើរតែគ្មានរសជាតិអ្វីទាំងអស់ បើយើងមិនចេះថែមគ្រឿងឲ្យវាទេនោះ ! ។ ខណះពេលដែលមនុស្សកំពុងតែនាំគ្នាបួងសួងសុំក្តីសុខពីព្រះជាម្ចាស់ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីឆ្ពោះទៅកាន់វិថីជីវិតដ៏មានក្តីសុខ បែរជាអ្នកខ្លះត្រូវស្លាប់ក្រោមគំនរថ្ម ខ្លះត្រូវខ្យល់គួចឆក់យកទៅលើមេឃយ៉ាងសែនវេទនាខ្លោចផ្សារទៅវិញ ! ខ្លះត្រូវគំនរទឹកកកគ្របសង្កត់ ខ្លះកំពុងឆ្លងរោគ ខ្លះព្រាត់គ្នាដោយសារសង្គ្រាម ។ម្សិលមិញ ពេលកំពុងតែសប្បាយនឹងលោកតាសាន់តាដើរចែកអំណោយ ស្រាប់តែខ្យល់ព្យុះ ដែលមានគំនួចដ៏មហិមា បានមកនាំយកគេហដ្ឋាននិងជីវិតមនុស្សសត្វអស់ជាច្រើន ! តើនេះជាការមិនពេញចិត្តរបស់ព្រះអាទិទេពមែនទេ ? លោកនេះមិនមានអ្វីដែលកើតឡើងឥតហេតុផលនោះឡើយ ! ។ នេះជាយោបល់Nikola Tesla និយាយតាមព្រះពុទ្ធៈ កាលណា អស់ព្រៃ អស់ប្រេង អស់រ៉ែ នោះខ្យល់និងរន្ទះ រញ្ជួយដីនិងទឹកជំនន់ចាប់ផ្តើមបំពេញភារៈកិច្ចរៀងៗខ្លួន ពេលនោះទាំងអ្នកល្អ អ្នកអាក្រក់គឺត្រូវស្លាប់ទាំងអស់គ្នាជាធម្មតា ។ ពឹងក្តីសុខនឹងរបស់ខាងក្រៅមិនបានទេ ពឹងការយល់ខុសក៏មិនបានដែរ ! វានាំតែភាពត្រេកត្រអាលឲ្យវិនាសឆាប់តែប៉ុណ្ណោះ បើពឹងធម៌ ពឹងចិត្តខ្លួនឯងគឺមិនអីទេ អាចរួចពីអបាយភូមិបាន !

