ជំរកចិត្តដ៏បរិសុទ្ធ៤យ៉ាង

M

ព្រហ្មវិហារធម៌៤ឬជំរកចិត្តដ៏បរិសុទ្ធ៤យ៉ាង ៖
មេត្តាប្រែថាស្រឡាញ់ -រាប់- អាន ៖ ស្រឡាញ់ជាឋាមពលនាំឲ្យមានការរួបរួម រាប់គឺត្រូវបង្កើនចំនួនមិនមានកំណត់ តែអានគឺត្រូវចេះមើលមុខមនុស្សឲ្យច្បាស់ដូចអានសៀវភៅ ត្រូវយល់ចិត្តថ្លើមឲ្យច្បាស់ប្រាកដ អានត្រូវប្រកបដោយបញ្ញា គេមិនអាចស្រឡាញ់ពស់វែក ឬ ខ្លាដំបង ដោយអត់បញ្ញាបានទេ ។ ករុណាគឺការអាណិតអាសូរ អ្នកដែលទន់ខ្សោយបញ្ញា ក្រីក្រជាងយើង មុទិតាគឺត្រេកអរតាមអ្នកដែលគេមានបានដោយសុចរិត មានបញ្ញាមានទ្រព្យមានក្តីសុខជាងយើង ដើម្បីយកជាគំរូតាម ប៉ុន្តែត្រូវចូលឲ្យដល់ឧបេក្ខាទើបគ្មានការធ្វើបាបខ្លួនឯង ចិត្តជាកណ្តាលមិនស្រឡាញ់ មិនស្អប់ទើបគ្មានទុក្ខ ។ ត្រូវចាំថា អ្នកអាចជ្រើសរើសអ្វីក៏បានតាមចិត្ត តែអ្នកមិនអាចគេចផុតពីផលវិបាកនៃជំរើសរបស់អ្នកបានឡើយ ! ។

Comments