សួនគំនិត​ !

M

សួនគំនិត​ !
១- ប្រសិនបើយើងផ្តោតតែទៅលើការឈឺចាប់ នោះយើងនៅតែចិញ្ចឹមការឈឺចាប់ជារៀងរហូតមិនខានឡើយ...។ គិតល្អ ធ្វើល្អ និយាយល្អ អំពើល្អដោយកាយ វាចា ចិត្ត រឿងទាំងនេះមុខជាវិលត្រឡប់មករកយើងវិញជាមិនខាន...។
២- ទឹកតែនិងបាយត្រជាក់ យើងអាចទទួលទានបាន ក៏ប៉ុន្តែ ខ្សែភ្នែកត្រជាក់ សំឡេងត្រជាក់ប្រកបដោយពិសពុល ពិតជាពិបាកទទួលបានណាស់...។
៣- សុខភាពមិនត្រឹមតែជាអ្វីដែលយើងដាក់ចូលក្នុងមាត់នៅទេ តែក៏ជាអ្វីដែលយើងគិតក្នុងចិត្តផងដែរ...។
៤- មុននឹងវិនិច្ឆ័យរិះគន់អ្នកណាម្នាក់ ត្រូវគិតថា
.យើងម្នាក់ៗសុទ្ធតែឆ្លងកាត់រឿងរ៉ាវខុសៗគ្នា...។ ទាល់តែអ្នកធ្លាប់ឆ្លងកាត់ជីវិតដូចជាជិវិតរបស់គេ​ ទើបអ្នកអាចយល់ពីគេ ហើយអាចវិនិច្ឆ័យគេដោយត្រឹមត្រូវបាន...។

Comments