ឲ្យតែមានចិត្តស្រឡាញ់អ្វីមួយ

M

ឲ្យតែមានចិត្តស្រឡាញ់អ្វីមួយ ឈ្មោះថាអ្វីនោះបានឆក់យកក្តីសុខពីយើងទៅបាត់ទៅហើយ ! ឲ្យតែមានចិត្តស្អប់អ្វីមួយ ឈ្មោះថាយើងបានអោបភ្លើងដោយមិនដឹងខ្លួន ។ ការថែរក្សាចិត្តគឺ សតិត្រូវតាមដឹងទាន់ចិត្តគិតជានិច្ច ហើយបញ្ញាលះការគិតខុសឲ្យបានទាន់ពេលវេលា ពុំនោះទេគេអាចធ្លាក់ខ្លួនឈឺ ព្រោះតែការស្លុងគំនិតគិតខុសពីសច្ចធម៌នេះឯង ។ កុំស្រឡាញ់អ្នកណាម្នាក់ ព្រោះតែចិត្តគិតថា គេនឹងធ្វើអ្វីៗតាមចិត្តអ្នកឲ្យសោះ ពុំដូច្នោះទេ អ្នកនឹងខកចិត្តជាមិនខាន ។ បើចង់ធ្វើខ្លួនជាក្សត្រា អ្នកត្រូវតែតែងតាំងគេជាក្សត្រិយានី មិនមែនជាភិលៀងទេ !

Comments