ហេតុមិនគួរគិត៤យ៉ាងគឺ ពុទ្ធវិស័យ ឬទ្ធិវិស័យ កម្មវិស័យ លោកវិស័យ វាជាអចិន្តេយ្យ។
១-បើចេះតែគិតថាហេតុអីព្រះពុទ្ធកើតនៅតែឥណ្ឌា ត្រាស់ដឹងនៅតែពុទ្ធគយា ចប់ហើយគិតមិនចេញទេគិតចុះគិតឡើងអាចទិដ្ឋិចាប់យកបាន។
២-បើនៅតែគិតថាមនុស្សអាចជ្រែកដីដូចតេជោដំឌិនបានយ៉ាងម៉េចទៅ?ហើយចង់ត្បុលតាម មុខជាបាក់កងាប់ខានចាស់ជាមិនខាន។
៣-បើនៅតែឆ្ងល់អ្នកធ្វើអាក្រក់បានផលល្អ អ្នកធ្វើល្អបានផលអាក្រក់ ឆ្ងល់ស្តេចធម្មាសោកធ្វើបុណ្យសម្បើមទៅកើតជាពស់ថ្លាន់ឆ្ងល់មួយជីវិតស្លាប់ទៅបាត់នៅតែរកចម្លើយមិនឃើញដែរ។
៤-បើនៅតែឆ្ងល់លោកនេះកើតដូចម្តេចរលត់ទៅវិញដូចម្តេចក៏អាចឡប់បានដែរ។ តែបើខំតែធ្វើសីល សមាធិ បញ្ញា ចម្លើយទាំងនោះនឹងស្រាយបាន ទាំងអាចរួចចាកទុក្ខបានទៀតផង។

