ម្នាក់ៗចង់បានសុខណាស់

M

មនុស្សយើង ម្នាក់ៗចង់បានសុខណាស់ តែមិនដឹងថា សុខពិតប្រាកដនោះដូចម្តេចទេ គេចង់គេចពីទុក្ខ តែក៏មិនដឹងថាទុក្ខពិតប្រាកដនោះយ៉ាងម៉េចដែរ នេះហើយទើបព្រះពុទ្ធត្រាស់ថា សត្វលោកមានអវិជ្ជា សុទ្ធតែអវិជ្ជា រហូតទាំងរូបខ្ញុំក៏លួចអន់ចិត្តជាមួយព្រះ ថាព្រះអង្គមើលងាយខ្ញុំណាស់ ខំរៀនបានបណ្ឌិតប៉ុណ្ណឹងដែរ មកដៀលឯងថា អវិជ្ជា ! ដល់តែគិតសព្វៗទៅ ទើបដឹងថា មិនត្រឹមតែអវិជ្ជាទេ « គឺម៉ែអាអវិជ្ជា » ទៅទៀតផង ចេះបានត្រឹមតែឈ្លោះគ្នា ! ចេះបានត្រឹមតែកើតស្លាប់ ងាប់ស្អុយ បានត្រឹមតែជាកញ្ជះតណ្ហាងើបមុខមិនរួចពីវដ្តៈ ។ បណ្ឌិតនាំគ្នារស់ដូចជាមនុស្សខ្វាក់ភ្នែក ដើររាវចុះឡើងៗឈ្លោះគ្នាទុល ! រាវចុះរាវឡើងនាំគ្នាសែនព្រេន សំពះបន់ស្រន់សុំឡើងបុណ្យស័ក្តិដើម្បីទុកកំញើញគ្នា បន់សុំឲ្យមានក្តីសុខ ឲ្យមានបញ្ញាភ្លឺស្វាង មានជីវិតរុងរឿងជាងគេដោយការបំផ្លិចបំផ្លាញគ្នាជាដើម ! ។ សូមក្រាបថ្វាយបង្គំខមាទោស ព្រះរតនៈត្រ័យដោយគោរពស្មើដោយជីវិត !

Comments