ជីវិតមិនមែនសុទ្ធតែជាទុក្ខទាំងស្រុងនោះទេបើយើងចេះប្រើវា គឺទុក្ខនេះទេតើដែលនាំឲ្យព្រះពុទ្ធបានត្រាស់ដឹង មិនមែនត្រាស់ដឹងហើយទើបមើលឃើញទុក្ខនោះទេ ! ។ បើគ្មានទុក្ខទេ មនុស្សមិនអាចរឹងមាំបានឡើយ ! អ្នកនៅគ្រប់គ្រងផ្ទះដែលចេះកំណត់ដឹងនូវទុក្ខ បើគេបដិបត្តិធម៌ គឺឆាប់បានសម្រេចមគ្គផលណាស់ បានដល់រហូតព្រះអរិយបុគ្គលថ្នាក់ទីបីឯណោះ ! (និយាយនេះមិនគាំទ្រកិលេសទេ គឺជួយលើកទឹកចិត្តអ្នកស្តាយក្រោយប៉ុណ្ណោះ)។


