ប៉ាម៉ាក់បង្រៀនកូនបានគ្រប់យ៉ាង

M

ចាំណា ! ប៉ាម៉ាក់បង្រៀនកូនបានគ្រប់យ៉ាង បង្រៀនកូនៗឲ្យឆ្លងកាត់ការលំបាក បង្រៀនឲ្យចេះមានភាពរីករាយក្នុងការលំបាក ពេលអត់ពីប៉ាម៉ាក់ទៅកូនត្រូវចេះរស់ជាមួយជីវិតឲ្យបានល្អណា ! ។ ពេលឆ្លងកាត់ការលំបាក កូនត្រូវចងចាំពីរបៀបឆ្លងកាត់វាទៅបានហើយ កុំចងចាំការឈឺចាប់ទុកឲ្យសោះ ! ប៉ាម៉ាក់ពិតជាព្រះរស់របស់កូនៗពិតមែន ! ប៉ាម៉ាក់ទៅកាន់ឋានណាដោយហេតុអ្វី ចូរកូនដើរតាមជំហានរបស់ប៉ាម៉ាក់ចុះ ហើយស្វែងរកប៉ាម៉ាក់ឲ្យទាល់តែឃើញ ! យើងបានជួបជុំគ្នានៅជាតិមុខទៀតរហូតបានដល់ព្រះនិព្វានណាកូនណា ! នេះជាទឹកចិត្តឪពុកម្តាយគ្រប់រូប ! ។
បុគ្គលិកលក្ខណះគឺជាធាតុផ្សំរវាងទំលាប់និងអាកប្បកិរិយា(ប្រតិកម្មចិត្តឆ្លើយតបទៅនឹងហេតុការណ៍ខាងក្រៅ)វាក៏ជាដៃគូដែលកូពីចេញពីការប៉ះទង្គិចផ្លូវចិត្តផងដែរ ។ ហេតុនេះអ្វីដែលត្រូវអភិវឌ្ឍ គឺអាកប្បកិរិយានិងភាពស្មោះត្រង់ ទាំងជាមួយខ្លួនឯងនិងជាមួយអ្នកដទៃ រួចរីករាយចំពោះអ្វីដែលខ្លួនបានជួបដើម្បីឆ្ពោះទៅមុខទៀតឥតស្រាកស្រាន្ត ព្រោះរឿងល្អកំពុងតែរង់ចាំយើងនៅផ្លូវខាងមុខ ។ ឥលូវនេះកូនសួរខ្លួនឯងទៅថា តើអ្នកចង់ធ្វើជាមនុស្សបែបណា ចង់រស់នៅលំបាកវេទនាព្រោះតែគំនិតខ្លួនឯង ឬ ចង់រស់នៅមានក្តីសុខដោយសារការគិតត្រូវ យល់ត្រូវ ? គ្មានអ្នកណាអាចជួយអ្នកក្រៅពីការអភិវឌ្ឍគំនិតខ្លួនឯងនោះទេ ឈប់រស់នៅជាមួយជីវិតដែលប្រៀបដូចជាខ្សែរឿងសោកនាដកម្មទៅបានទេ ? ត្រឡប់មកដើរតួជាអ្នកក្លាហាន ជាមនុស្សពូកែនិយាយ ពូកែគិត ពូកែរីករាយវិញម្តងទៅ ! ។

Comments