សួនគំនិត !
១- បារម្ភច្រើនពេកធ្វើឲ្យខួរក្បាលគាំងគិតអីមិនចេញទេ ទៅបារម្ភពីការគិតរបស់អ្នកដទៃ ខ្លាចគេនិយាយមិនល្អពីខ្លួន ខ្លាចគេមើលងាយ មានន័យថាគេគឺជាម្ចាស់ អ្នកគឺជាទាសកររបស់គេទេ ។
២- ការនិយាយមើលងាយរិះគន់បន្ទាបបន្ថោកគ្នា វាមិនដែលធ្វើឲ្យភាគីទាំងសងខាងបានប្រសើរឡើងនោះទេ វាមានតែថោកទាំងអស់គ្នានេះឯង ។
៣- ការឈឺចាប់ជាមួយអតីតកាលវាដូចជាការផឹកថ្នាំពុលរាល់ថ្ងៃ ផឹករហូតដល់ថ្ងៃស្លាប់ ! ដោះលែងខ្លួនឯងឲ្យរួចផុតពីការឈឺចាប់នេះទៅ អ្នកមិនធុញខ្លះទេឬ ? ឬ មួយមករៀបចំម្ហូបដាក់លើតុនាំមនុស្សដែលខ្លួនស្រឡាញ់ហូបដោយរីករាយវិញទៅ ? ។ អ្នកមិនមែនជាម្ចាស់លោកនេះទេ អ្វីដែលខ្លួនបានជួបវាគ្រាន់តែជារឿងបណ្តោះអាសន្ន ថែរក្សាបេះដូងខ្លួនឯងឲ្យបានល្អទៅណា ! ។

