សម័យនេះគឺជាពេលវេលាដែលអ្នកត្រូវជ្រើសរើស រវាងសេចក្តីស្រឡាញ់ដែលមានសេរីភាព និងការធ្វើបាបខ្លួនព្រោះតែសេចក្តីស្រឡាញ់ ។ ត្រូវចេះគោរពខ្លួនឯងផង ព្រោះសេចក្តីស្រឡាញ់ដែលគ្មានការគោរព វាតែងនាំការឈឺចាប់មកឲ្យអ្នកទេ ប៉ុន្តែការគោរពអាចធំធាត់បានគឺព្រោះតែមានក្តីស្រឡាញ់ពិតប្រាកដនេះឯង ព្រោះហេតុនេះអាពាហ៍ពិពាហ៍ដែលគ្មានក្តីស្រឡាញ់គឺជាអាពាហ៍ពិពាហ៍អាសុរកាយដែលមានចំណងដៃអាសិរពិសសុទ្ធសាធ ។ កុំតាមរលកអ័រម៉ូនភេទអី វាគ្រាន់តែជាសារធាតុជីវៈគីមីដ៏ល្អិតៗ រត់កាត់សំបកខួរក្បាលអ្នកតែប៉ុណ្ណោះ មុននឹងស្រឡាញ់ត្រូវចេះគិតឲ្យបានវែងឆ្ងាយ តើស្ថានភាពជីវិតអ្នកអនុគ្រោះហើយនៅ ? ដូចជាមានលំនឹងការងារ ដែលមានប្រាក់ចំណូលអាចចិញ្ចឹមខ្លួនរស់ អ្នកចេះគិត ចេះអត់ធន់ដើម្បីឆ្លងកាត់ការលំបាកហើយនៅ ? ជាដើម កុំសាងគុកលោកិយដើម្បីដាក់ជីវិតខ្លួនឯងនិងមនុស្សដែលខ្លួនស្រឡាញ់ឲ្យសោះ ! បើអ្នកចាត់ទុកនាងជាទេពធីតារបស់អ្នក អ្នកត្រូវតែសាងឋានសួគ៌មួយសម្រាប់នាង ! ។

