ការជួយផ្លាស់ប្តូរផ្នត់គំនិតនិងទំលាប់របស់មនុស្ស !

M

មិនមែនជាការងាយស្រួលទេក្នុងការជួយផ្លាស់ប្តូរផ្នត់គំនិតនិងទំលាប់របស់មនុស្ស ! បើផ្លាស់ប្តូរមិនបានទេ អ្នកត្រូវតែផ្លាស់ប្តូរទស្សនៈខ្លួនឯងចំពោះគេ បន្ទាប់មកជួយដាស់តឿនគេដោយមេត្តាចិត្ត ពេលនោះភាពសោកសៅក្តៅក្រហាយក៏វិនាសបាត់អស់ទៅ ។ អ្នកចេះតែចង់ឲ្យអ្នកដទៃបានល្អ តែមិនត្រូវភ្លេចថា តើភាពល្អនោះវាមិនមែនចង់ឲ្យគេធ្វើតាមចិត្តខ្លួនទេឬ ? បើមិនមែនទេមិនត្រូវបង្ខិតបង្ខំឬអូសទាញនោះទេ និយាយតែហេតុផលទៅជាការស្រេច និយាយរួចហើយចប់ ! ។ ចង់ឲ្យគេក្លាយជាមនុស្សល្អ បើគេមិនចង់ល្អទេ ធ្វើខ្លួនឯងឲ្យល្អទៅ មិនយូរទេគេនឹងយកអ្នកធ្វើជាគំរូគេជាមិនខាន ។ មនុស្សខ្លះកំពុងតែជួញពេជ្រ បែរជាទៅប្រឹងវេចអាច់សេះ ! ។

Comments