មនុស្សម្នាក់ត្រូវការមានឋាមពលអ្វីខ្លះ?

M

 ក្នុងខ្លួនមនុស្សម្នាក់ត្រូវការមានឋាមពលអ្វីខ្លះ?
១- ឋាមពលការគិត វាទទួលបានពីការស្តាប់ ការអាន ការពិភាក្សា និងការត្រិះរិះពិចារណា ។
២- ឋាមពលពាក្យសំដី ទទួលបានពីធម្មជាតិនិងការហ្វឹកហាត់ផ្លាស់ប្តូរទំលាប់និងការគិតមុនស្រដី ។
៣- ឋាមពលការធ្វើ បានពីទំលាប់ល្អ ការព្យាយាម មានវិន័យនិងសណ្តាប់ធ្នាប់ ។
៤- ឋាមពលនៃការផ្តោតចិត្ត បានពីសមាធិក្នុងការផ្ចង់ស្មារតីក្នុងពេលគិត ពេលធ្វើ ។
៥- ឋាមពលនៃជំនឿ ជៀលើសមត្ថភាពខ្លួនឯង ជឿលើការគិតត្រូវយល់ត្រូវ ជឿកម្មនិងផលរបស់កម្ម ។
ឋាមពល៥យ៉ាងនេះមិនមែនកើតឡើងឯងៗ ឥតហេតុឥតផលនោះឡើយ គឺត្រូវហ្វឹកហាត់បណ្តុះបណ្តាលឡើងដោយខ្លួនឯង និងយកតាមគំរូបុព្វបុរសរបស់ពិភពលោក ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណះរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ។

Comments