ឪពុកម្តាយនិងកូនបើគ្មានចំណងនឹងគ្នាទេ

M

ឪពុកម្តាយនិងកូនបើគ្មានចំណងនឹងគ្នាទេ ពិភពលោកនេះមិនដឹងថាទៅជាដូចម្តេចវិញទៅហ្ន?
ព្រះពុទ្ធលោកប្រដៅថាមិនឲ្យអាល័យ មិនមែនមានន័យថាមិនត្រូវថែរក្សាគ្នានោះទេ កិច្ចទាំងឡាយគឺត្រូវបំពេញ តែមិនជាប់ជំពាក់។ពេលសាច់ញាតិមានជំងឺឬមានការខ្វះខាត ត្រូវជួយសង្គ្រោះគ្នា ប្រឹងថែរក្សាគ្នាដោយក្តីមេត្តាករុណា តែបើមិនជាសះស្បើយ ក៏មិនត្រូវយំសោកសង្រេង ព្រោះវាគ្មានប្រយោជន៍។ចិត្តជាកណ្តាល(ឧបេក្ខាចិត្ត) ថានៅស្ងៀមក៏មិនមែន ថាប្រតិកម្មដោយរំជួលចិត្តក៏មិនមែន ប៉ុន្តែគឺធ្វើសកម្មភាពល្អពិតៗ ដោយការយកចិត្តទុកដាក់ប្រកបដោយទឹកចិត្តល្អបរិសុទ្ធ។ការទូន្មានស្តីប្រដៅកូនគឺត្រូវតែធ្វើជាចាំបាច់ ប៉ុន្តែបើនៅតែគ្មានប្រយោជន៍ ក៏មិនត្រូវមួរម៉ៅក្តៅក្រហាយចិត្តដែរ។វាជាការលំបាកណាស់ទៅឬ?មែនហើយ ប៉ុន្តែនេះគឺជាអ្វីដែលត្រូវព្យាយាមសិក្សារៀនសូត្រ ដើម្បីធ្វើឲ្យបានល្អបំផុត!។

Comments