១- គិតច្រើន មកពីព្យាយាមគិតទៅលើអ្វីដែលខ្លួនមិនអាចធ្វើបាន ឬគិតពីអ្វីដែលខ្លួនមិនអាចគ្រប់គ្រងបាន ទីបំផុតឋាមពលចិត្តស្រូបទាញយកតែរឿងស្មាញស្មុគមកឲ្យ ! ការដែលមិនដឹងរឿងនេះក៏ចេះតែបន្ថែមល្បឿនគំនិតថែមទៀតរហូតដល់ធ្លាក់ខ្លួនឈឺ ។ ចិត្តស្ងប់ នាំឲ្យឋាមពលចិត្តបំពេញការងារបានល្អ គិតអីក៏បានសម្រេច វាស្រូបទាញយកតែរឿងល្អៗមកឲ្យជីវិត នាំឲ្យការរស់នៅមានក្តីសុខ ។
២- ការអធិដ្ឋានចិត្តឬការតាំងចិត្ត គឺដូចជាចង្កៀងបំភ្លឺផ្លូវ ពេលខ្លះវាមិនអាចកាត់បន្ថយចំងាយផ្លូវទៅកាន់គោលដៅឲ្យខ្លីបាន ប៉ុន្តែវាអាចជួយបំភ្លឺផ្លូវ ហើយនាំឲ្យការធ្វើដំណើរមានភាពងាយស្រួលយ៉ាងរលូន ។ ជំនឿគ្មានការហាមប្រាមអ្នកទេ ប៉ុន្តែវាអាចនាំភាពជោគជ័យឬបរាជ័យមកឲ្យអ្នកបាន ។
៣- រឿងដ៏ល្អបំផុតមួយនៅក្នុងជីវិត ដែលមិនសូវមានអ្នកណាបានដឹង គឺ បើយើងស្រឡាញ់គេ នោះគេនឹងស្រឡាញ់យើងវិញ ! (You give you get) ។ ពេលវេលាមិនអាចត្រឡប់មកវិញទេ តែអារម្មណ៍ល្អៗដក់នៅក្នុងជំរៅចិត្តយើងជារៀងរហូត !

