កុំស្វែងរកអភិនិហារនៅខាងក្រៅព្រោះវានៅក្នុងចិត្តទេ

M

កុំស្វែងរកអភិនិហារនៅខាងក្រៅព្រោះវានៅក្នុងចិត្តទេ បើសិនជាអ្នកចូលរួមស្វែងរកវា អ្នកនឹងឃើញពីអ្វីដែលអ្នកត្រូវធ្វើ នឹងអ្វីដែលអ្នកត្រូវទទួលបានពីពិភពលោកនេះយ៉ាងពិតប្រាកដ ។ បើអ្នកពិតជាចង់ស្វែងរកសេចក្តីសុខពិតប្រាកដ អ្នកត្រូវគិតថា តើក្តីសុខក្នុងលោកនេះមានប៉ុន្មានយ៉ាង ? វាមានតែពីរយ៉ាងទេគឺ សុខពីខាងក្នុងនិងសុខនៅខាងក្រៅ ។ សុខខាងក្នុងវាកើតពីការគិតត្រូវ គិតដើម្បីទំលាក់មានះប្រកាន់ ដែលត្រូវតាមដំណើរធម្មជាតិពិត កាន់តែទំលាក់ គេកាន់តែមានក្តីសុខ ចំណែកសុខដែលពឹងលើរបស់ខាងក្រៅ ជាសុខប្រែប្រួល សុខដូរផ្លាស់ក្លាយជាទុក្ខ មិនមែនជាសុខពិតប្រាកដឡើយ ។ សុខរបៀបនេះវាជាការយល់ខុស គិតខុស ដែលនាំឲ្យមានទុក្ខកាន់តែខ្លាំង ។ ជំលោះក្នុងគ្រួសារគឺមកពីប្តីប្រពន្ធទាមទារពីគ្នាទៅវិញទៅមក គេមិនបានកាត់បន្ថយការទាមទាររបស់ខ្លួនឯងឡើយ រួចហើយគិតតែខំស្វែងរកអភិនិហារនៅខាងក្រៅ បំភ្លេចចោលអភិនិហារដែលខ្លួនមាន ដែលត្រឹមតែលះការប្រកាន់សោះ ក្តីសុខកើតឡើងយកមិនអស់ ! នេះហើយគឺជាអភិនិហាររបស់គេ ។ 

Comments