ដើមឈើមួយដើមដែលមានបំណងលូតលាស់

M

ដើមឈើមួយដើមដែលមានបំណងលូតលាស់រហូតចុងទល់មេឃ ត្រូវពង្រឹងឫសរបស់ខ្លួននៅក្នុងដី... ! នេះជាច្បាប់ជីវិត ! ។ អ្នកណាម្នាក់ដែលចង់ឡើងខ្ពស់ អ្នកនោះត្រូវតែពង្រីងមូលដ្ឋានគ្រឹះរបស់ខ្លួនឲ្យបានរឹងមាំ មិនរង្គោះរង្គើងាយៗ ... ។
ដូច្នេះដើម្បីរឹងមាំក្នុងជីវិតត្រូវមានឬសគល់ក្នុងដីរឹងមាំ ចាក់ឫសជ្រៅ មានអាកប្បកិរិយាទន់ភ្លន់ មិនអួតអាង មិនព្រហើនកោងកាច ចេះដាក់ខ្លួនមិនក្រអឺតក្រអោងកោងកាចមិនដឹងខុសត្រូវនោះទេ ... ! ។ មនុស្សដែលមានឬសកែវពិសេសពីអតីតជាតិ គេឈ្លាសវៃក្នុងការសិក្សានិងការផ្លាស់ប្តូរកែប្រែទៅរកភាពរីកចម្រើនជានិច្ច ! ។

Comments