បន្ទាយមានជ័យ ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោកស្រី ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ស៊ិង សារ៉េត អនុប្រធានពន្ធនាគារទទួលផែន ការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទា បានដឹកនាំលោក ប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា និងមន្ត្រីជំនាញ សហការជាមួយ ការិយាល័យប្រតិបត្តិ ប្រជុំអប់រំដល់ជនជាប់ឃុំដែលជិតផុតកំណត់ក្នុងការអនុវត្តទោស ដែលនឹងបានធ្វើសមាហរណកម្មចូលរស់នៅក្នុងសង្គមវិញនាពេលខាងមុខចំនួន ៤៥ នាក់(ប្រុស)ដែលមានខ្លឹមសារដូចខាងក្រោម៖
-សីលធ៌ម ក្នុងការរស់នៅ
-បញ្ហាផលប៉ះពាល់នៃគ្រឿងញៀន
-សុខភាព អនាម័យ និងជំងឺឆ្លង
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
រូបភាព៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ



