ឪពុក បានបញ្ជាក់ថា ក្នុងវ័យ១៨ឆ្នាំ កូនស្រីរបស់លោក ជាស្រីមេម៉ាយអត់កូន ដោយបានរៀបការជាមួយយុវជនម្នាក់ នៅអំឡុងដើមឆ្នាំ២០២៣ ហើយក្រោយមក ដោយរស់នៅមិនចុះសម្រុងគ្នា ក៏បានលែងលះគ្នាទៅ ។លោកបន្តថា មុនរៀបការ និងឈានដល់ការលែងលះគ្នា កូនស្រីនិងអតីតកូនប្រសារបស់លោក បានស្រលាញ់គ្នាចិត្តនិងចិត្ត តាមកម្សួលភ្លើងស្នេហ៍យុវវ័យ ដោយឪពុកម្ដាយចាស់ទុំទាំងសងខាងមិនបង្ខិតបង្ខំទេ ផ្ទុយទៅវិញមានតែបំពេញតាមបំណងពួកគេ គឺរៀបការពួកគេតាមគន្លងប្រពៃណីខ្មែរ ។ ប៉ុន្តែក្រោយរៀបការហើយ អតីតកូនប្រសារបស់លោក មិនចេះគិតគូរធ្វើការរកស៊ីអ្វីទេ ធ្វើឲ្យកូនស្រីលោកមិនអាចរស់នៅជាមួយតទៅទៀតបាន ហើយក៏សម្រេចលែងលះប្ដីនោះទៅ ។😍🥰😘


