កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ម្នាក់ដែលជាឪពុកហើយ ចូរផ្ចង់ចិត្តឲ្យបានស្គាល់យោបល់ ដ្បិតអញឲ្យលទ្ធិដ៏ល្អដល់ឯងរាល់គ្នា ដូច្នេះ កុំឲ្យបោះបង់ចោលឱវាទអញឡើយ ដ្បិតពីដើមអញជាកូនរបស់ឪពុកអញដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្តាច់ដល់ម្តាយអញ ឪពុកបានបង្រៀនអញដោយពាក្យថា ចូរឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្តាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យដែលមាត់អញពោលដែរ
សុភាសិត ៤:១-៥
កុំឲ្យចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបំរុងឯង ប្រាជ្ញាជាសំខាន់លេខ១ ដូច្នេះ ចូរខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង ចូរដំកើងប្រាជ្ញាឲ្យខ្ពស់ឡើង នោះនឹងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់ ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនិងឲ្យឯងពាក់សិរីល្អទុកជាមកុដ។
សុភាសិត ៤:៦-៩

