សាងភាពក្លាហានឲ្យខ្លួនឯងៈ

M
miss-food

សាងភាពក្លាហានឲ្យខ្លួនឯងៈ
១- ហ៊ានគិត=> ហ៊ានរៀបចំគំរោងយុទ្ធសាស្ត្រ => ហ៊ានធ្វើ => ហ៊ានទទួលខុសត្រូវ => ហ៊ានទទួលកំហុស => ហ៊ានកែប្រែកំហុស នឹងឈានឡើងបន្តទៀត « ហ៊ានគិត - ហ៊ានសម្រេចចិត្ត - ហ៊ានធ្វើ » ។ មនុស្សដែលមានក្តីសុខរួចជាស្រេច គេមិនដែលស្គាល់តំលៃការព្យាយាមនិងការអត់ធន់ថាវាមានតំលៃនិងសារៈសំខាន់ចំពោះជីវិតខ្លាំងប៉ុណ្ណានោះទេ ព្រោះហេតុនេះទើបសេចក្តីសុខរបស់គេងាយរលំរលាយទៅវិញក្នុងមួយពព្រិចភ្នែកផងក៏ថាបាន ។ វៀតណាមចិញ្ចឹមកូនដោយបង្រៀនកូនឲ្យខំប្រឹងប្រែង ខំអត់ធន់ឲ្យក្លាយជាមនុស្សខ្លាំងតាំងពីក្មេង ខ្មែរចិញ្ចឹមកូនដោយទំយើរ ប្រើមិនបាន ស្តីប្រដៅមិនបាន មិនឲ្យគេមើលងាយកូនដាច់ខាត ថ្នាក់ថ្នមលួងលោមរហូតទាល់តែកូនទន់ឆ្អឹងដើរលែងរួច ធ្វើឲ្យកូនខ្សោយតាំងពីក្មេង ខ្សោយក្នុងការប្រកួតប្រជែងរួចជាស្រេច ។

Comments