ផ្លូវចិត្ត តើដូចម្តេច ?

M
miss-food

សមាធិមានអំណាចរំងាប់ទុក្ខវេទនាដែលប្រព្រឹត្តិទៅតាមផ្លូវកាយ ផ្លូវចិត្ត តើដូចម្តេច ?
ដោយសារតែមានការហ្វឹកហាត់រៀងរាល់ថ្ងៃ ការរំងាប់ចិត្ត ការជាន់សង្កត់សង្កិនចិត្តដែលត្រេកត្រអាលរឿយៗ រាល់ថ្ងៃ ធ្វើឲ្យកម្លាំងការសោយអារម្មណ៍ត្រូវថយចុះ ។វេលាជិតស្លាប់ សូម្បីការរលួយសាច់ដុំបេះដូងក្តី ការពឺតចុកចាប់ពីសរីរៈផ្សេងៗក្តីក៏មានកម្លាំងថយចុះ មិនដូចជាជនទូទៅឡើយ។នៅអាមេរិចគេពិសោធឃើញថា អ្នកមានសមាធិ គឺស្លាប់លឿនមិនខាតថ្នាំ មិនខាតលុយកាក់បង់ថ្លៃពេទ្យដល់កូនចៅ មិនមានការឈឺចាប់ខ្លាំងដូចអ្នកមិនមានសមាធិ ទាំងស្លាប់មិនវង្វេងទៀតផង ! ។សមាធិនៅមានប្រយោជន៍ជាច្រើនទៀត ដែលពិភពលោកកំពុងតែនាំគ្នាយកចិត្តទុកដាក់ ហេតុនេះអ្នកដែលមិនមានអាធ្យាស្រ័យ ក្នុងសមាធិ មិនគួរនិយាយថា សមាធិគឺជាការបង្កើតបញ្ហា សមាធិគឺជាការសាងអារម្មណ៍ធ្វើបាបខ្លួនឯង សមាធិធ្វើឲ្យយឺតយ៉ាវក្នុងវដ្តះ យ៉ាងនេះជាដើមទេ តែបើចង់និយាយពីសមាធិក្រៅពុទ្ធសាសនាគឺមិនអីទេ បើក្នុងពុទ្ធសាសនាគឺបានបង្កើតចិត្តបាបធំណាស់ ព្រោះបានបិទមគ្គផលខ្លួនឯងផង ជាការប្រមាទដល់មហាពលិកម្មនៃព្រះបរមគ្រូផង ។ សមាធិគឺជាធម៌ព្រះដែលលោកបានសម្តែងផ្ទាល់ព្រះឪស្ឋ បើយើងបែរជានិយាយថា មិនកើតទេ គឺមានតែចប់ហើយ ! សត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងខ្លួនទៅចុះ !

Comments