មនុស្សអវិជ្ជមាន

M
miss-food

ឋាមពលអវិជ្ជមានគឺជាគ្រូបង្រៀនយើង ឲ្យយើងស្វែងរកវិធីវិលត្រឡប់ទៅកាន់តុល្យភាពវិញ ទីបំផុតទើបយើងយល់ថា ឋាមពលអវិជ្ជមានសម្រាប់ជាគោលបំណងសាងយើងឲ្យក្លាយជាមនុស្សវិជ្ជមាន មនុស្សរឹងមាំវិញ ។ នៅពេលយើងអាចក្រសោបយកប៉ូលទាំងពីរ(វិជ្ជមាន និង អវិជ្ជមាន)របស់ជីវិតបានហើយ ពិភពលោកនេះលែងមានឧបសគ្គសម្រាប់យើងតទៅទៀតហើយ ។ យើងនឹងកើតក្តីមេត្តាករុណា ការអាណិតអាសូរដោយគ្មានលក្ខ័ណ្ឌ យើងផ្សាយសេចក្តីស្រឡាញ់ចេញទៅ នឹងទទួលបានសេចក្តីស្រឡាញ់មកវិញទ្វេរដង ។
=> ពន្យល់ៈ គេមើលងាយយើង គឺគេប្រើឋាមពលអវិជ្ជមានមកលើយើង យើងញញឹមហើយប្រើឋាមពលវិជ្ជមានតបវិញ គឺដាស់តឿនខ្លួនឯងឲ្យប្រឹងប្រែងផ្លាស់ប្តូរស្ថានភាពជីវិត រហូតក្លាយជាបុគ្គលខ្ពង់ខ្ពស់ក្នុងសង្គម ស្រាប់តែមានគំនិតដឹងគុណគេដែលគេបានជេរប្រមាទឲ្យយើងក្លាយជាមនុស្សល្អ ។ ប៉ុន្តែមនុស្សអវិជ្ជមាន នៅពេលទទួលឋាមពលអវិជ្ជមានក្លាយជាទន់ជង្គង់ ឬ មួរម៉ៅក្តៅក្រហាយ ដេកទទូរភួយឈឺចាប់ទៅវិញ ។

Comments