ពេលខ្លះខ្ញុំហាក់ដូចជាជាប់គាំងគំនិត

M
miss-food

ពេលខ្លះខ្ញុំហាក់ដូចជាជាប់គាំងគំនិតពេលឃើញសារជូនពរពាក្យពេចន៍ល្អៗ ទោះក្នុងន័យបញ្ចើចបញ្ចើ ឬស្មោះត្រង់ក្តី វាអាចធ្វើឲ្យយើងទទួលអារម្មណ៍ល្អខ្លះដែរ តែដល់ពិនិត្យឲ្យស៊ីជម្រៅវាហាក់គ្មានន័យអ្វីទេ។ ខ្ញុំនៅតែបែងចែកមិនទាន់ដាច់ បើថាវាមានឥទ្ធិពលទាក់ទាញ (តាមច្បាប់ស្រូបទាញ) នូវអ្វីល្អៗ ដោយយើងមិនចាំបាច់ធ្វើអ្វីល្អៗ ហើយចាំតែសូត្របរិកម្ម នោះ វាមិនមែនជាសច្ច:ទេ បើផ្អែកតាមកម្មផល។ តែក៏មិនអាចបដិសេធបានដែរថាវាមិនបានផលសោះនោះក៏មិនត្រូវ... បញ្ញាខ្ញុំគិតអត់ធ្លាយសោះ តើលោកគ្រូមានយោបល់ទេ? ។
បាទក្មួយ ! បើមិនធ្លាយទេ កុំចោះវាធ្វើអី រីករាយជាមួយគេឯងទៅណា មើលចិត្តខ្លួនឯងទៅមើល តើទើសឬអត់ បើទើសអូសរំលងទៅណា ព្រោះយើងចូលថ្នាក់បញ្ញាទៅហើយ ទៅទើសអីជាមួយអ្នកកំរិតបញ្ញាទាបនោះ ហិហិ ! ពេលខ្លះចិត្តបុថុជ្ជនបានត្រូវគេជូនពរច្រើន គ្នាជោរសឹងអី ឈឺល្មមៗទៅជា ជាអស់ សុីបាយបានដេកបាន ដេកញញឹម ! ។ ពាក្យជូនពរ យ៉ាងណាក៏នៅតែមានប្រយោជន៍ជាងពាក្យជេរបញ្ចោរ ពាក្យបន្ទាបបន្ថោក ពាក្យប្រមាថមើលងាយគ្នាដែរ មិនថាអញ្ចឹងឬ ? មិនដឹងទេក្មួយអើយ លៃយ៉ាងណាកុំតែកើតចិត្តបដិឃៈ ទោសៈទៅបានហើយ ! ។ 

Comments