នៅក្នុងពិភពលោកដ៏ខ្មៅងងឹត ដែលសំបូរទៅដោយអំពើអាក្រក់ អ្នកត្រូវចេះបង្កើតរលកសញ្ញាដើម្បីការពារនិងជួយខ្លួនឯង ។ គំនិតមួយគឺខួរក្បាលបានចុចកុងតាក់បញ្ចេញរលកសញ្ញាក្នុងវិមាត្រមួយផ្សាយចេញទៅ ដែលវាអាចស្រូបនាំយករឿងរ៉ាវមួយមកឲ្យអ្នកបានជួប ហេតុនេះការគិតដើម្បីប្តូររលកសញ្ញាអវិជ្ជមាន វាបានក្លាយទៅជាឪសថសម្រាប់ព្យាបាលផ្លូវចិត្តរបស់អ្នកយ៉ាងស័ក្តិសិទ្ធិបំផុត ។ ព្រោះហេតុនេះទើបព្រះពុទ្ធត្រាស់ពន្យល់ពីការយល់ត្រូវ(សម្មាទិដ្ឋិ) ការត្រិះរិះត្រូវ(សម្មាសង្កប្បៈ)គឺជារឿងដែលត្រូវធ្វើចាំបាច់បំផុតរួមជាមួយការផ្សាយមេត្តាចិត្តមិនមានដែនកំណត់ ដែលនឹងនាំមកនូវសេចក្តីសុខដល់ខ្លួនឯងវិញ ។

