ធាតុផ្សំនាំឲ្យកើតវិបស្សនាមានបីយ៉ាងៈ
១- អារម្មណ៍ធាតុៈ អារម្មណ៍កើតរលត់តាមទ្វារ៦សម្រាប់ឲ្យសតិចាប់ទាន់និងបញ្ញាពិចារណា ។ អារម្មណ៍តាមបញ្ចទ្វារទាំងអស់មកប្រាកដនៅមនោទ្វារ នាំឲ្យមានការនឹកគិតកើតឡើង(បញ្ចទ្វារត្រឹមតែដឹងមិនចេះគិតទេ)។
២- មូលធាតុៈ អ្វីៗត្រឹមតែជាធាតុគឺជាឬសគល់របស់វិបស្សនា វាមានធាតុ២គឺសីលនិងចិត្ត សីលជាភាពបរិសុទ្ធតាមកាយវាចា នាំឲ្យចិត្តប្រាសចាកភាពសៅហ្មង ។ ចិត្តធាតុ គឺជាភាពស្អាតស្អំនៃចិត្តដែលមិនទាន់មានគំនិតកើតឡើងនាំឲ្យល្អក់កករ ។
៣- អនុញាណធាតុៈ គឺជាតួបញ្ញាសុទ្ធសាធ នាំឲ្យស្គាល់សច្ចៈធម៌ ស្គាល់ហេតុនៃទុក្ខច្បាស់គឺ អវិជ្ជានិងតណ្ហា ស្គាល់ផ្លូវប្រតិបត្តិដ៏ត្រង់គឺ វិបស្សនាញាណ៩ ចាក់ធ្លុះនូវមគ្គផលនិព្វាន ។

