១- ជីវិតគឺជាគ្រូបង្រៀនអ្នក ចំណែកអ្នកគឺជាបេក្ខជនដែលត្រូវសិក្សាពីវាជាអចិន្ត្រៃយ៍ ! បើសិនជាអ្នកយល់ បញ្ហាគឺត្រឹមតែជាបញ្ហា បើអ្នកមិនយល់បញ្ហាគឺជាទុក្ខវេទនា ។
២- មនុស្សបើបានធ្វើអំពើល្អទាមទារឲ្យបុណ្យជួយណាស់ តែបើធ្វើអំពើអាក្រក់វិញមិនដែលលឺបន់ឲ្យបាបជួយសោះ ! ទាំងគេទាំងយើងលាក់ឲ្យជិតឈឹង ។
៣- សេចក្តីស្នេហាគឺនៅពេលអ្នកបានអង្គុយក្បែរនរណាម្នាក់គ្មានហេតុផលអ្វីសោះតែអ្នកបែរជារីករាយអស្ចារ្យស្មានមិនត្រូវទៅវិញនេះជាកំណើតស្នេហ៍តំបូង ។
៤- ពេលខ្លះអ្នកពិតជាចាំបាច់ត្រូវការរកកន្លែងស្ងប់ស្ងាត់ដើម្បីថែទាំចិត្តល្អឲ្យរីកដុះដាលទៅលាងជំរះរូបភាពក្រខ្វក់ដែលមាននៅក្នុងចិត្តអ្នក ។
៥- មនុស្សឆ្លាតតែងជ្រើសយកការគ្រប់គ្រងអាកប្បកិរិយាពាក្យសម្តីខ្លួនឯង មុននឹងជួយផ្លាស់ប្តូរអ្នកដទៃនេះជាទស្សនៈកម្មផលជួយខ្លួនឯងឲ្យបានប្រសើរឡើង ។
៦- គ្មានអ្នកអានណាទទួលជោគជ័យដោយមិនចេញទៅអនុវត្តនោះទេក៏គ្មានអ្នកយល់ច្បាស់ពីសមាធិដោយមិនបានធ្វើដោយខ្លួនឯងដែរលោកនេះងងឹតព្រោះទិដ្ឋិមានះនេះឯង ។
៧- ពិចារណាមើលភាពមិនស្អាតក្នុងខ្លួនមើលភាពក្រខ្វក់របស់កាយ មើលភាពខ្មៅងងឹតរបស់ចិត្ត សំអាតកាយដោយគ្រឿងប្រើប្រាស់សំអាតចិត្តដោយបញ្ញា ។

