កុំសង្ឃឹម !

M
miss-food

កុំសង្ឃឹម !
ក្តីសង្ឃឹមគឺជាការរំពឹងទុកជាមុន បើក្តីសង្ឃឹមធំពេកលទ្ធផលទទួលបានមិនដូចចិត្តអាចនាំឲ្យធ្លាក់ទឹកចិត្តបាន ធ្វើតែបច្ចុប្បន្នឲ្យបានល្អបំផុតផលទទួលបានមកយ៉ាងណាក៏ព្រមទទួលមិនចាំបាច់ខ្វល់នោះទេ
១- កុំសង្ឃឹមថាបានទទួលផលប្រយោជន៍ពីអ្នកដទៃដោយគ្មានការតបស្នងឲ្យសោះនោះ ព្រោះអ្នកណាក៏គេគិតពីផលប្រយោជន៍របស់គេដែរ។
២- កុំទាន់សង្ឃឹមថាគេជាមនុស្សល្អត្រឹមត្រូវគ្រប់យ៉ាងកាលបើគេមិនទាន់បានជួបការលំបាកនៅឡើយ ។
៣- កុំសង្ឃឹមថាគេយល់ស្របជាមួយអ្នកគ្រប់រឿងឲ្យសោះ ។
៤- កុំសង្ឃឹមថាគេយល់ចិត្តយើងគ្រប់កាលៈទេសៈ ។
៥- កុំសង្ឃឹមថាយើងពិតជាពូកែយល់ចិត្តអ្នកដទៃ ។
៦- កុំសង្ឃឹមថាគេគ្មានចិត្តប្រែប្រួល ។
៧- កុំសង្ឃឹមថាអ្នកដទៃជួយយើងជាងខ្លួនគេ ។
៨- កុំសង្ឃឹមលើអ្វីដែលមិនទាន់កើតឡើង ។
៩- កុំសង្ឃឹមថាខ្លួនឯងបានទទួលអ្វីពីលោកនេះតាមតែចិត្តចង់ ។
១០- កុំសង្ឃឹមថាខ្លួនពិតជាស្មោះត្រង់ជាមួយខ្លួនឯងគ្រប់ពេល ។

Comments