លោកអ៊ុំអើយលោកអ៊ុំ ក្មួយថយឡានកិនឆ្កែដែលក្មួយស្រលាញ់ជាងគេ វាបែកខ្ទេចមាត់មួយចំហៀងឈាមហូរមិនឈប់ ពេលក្មួយឃើញបែបនេះ ក្នុងចិត្តក្មួយឈឺជាងឆ្កែរាប់រយលានដង ដូចគេយកកាំបិទមកចាក់ចំបេះដូង ក្មួយគ្រប់គ្រងអារម្មណ៍មិនបានស្រែកយំដូចកូនក្មេង ឆ្កែនេះចេះណាស់ ខ្ញុំចិញ្ចឹមវាជាង15ឆ្នាំហើយ វាហាក់បីដូចជាកូនខ្ញុំម្នាក់ដែរ តើអោយខ្ញុំធ្វើចិត្តបែបណាទៅលោកអ៊ុំ ខ្ញុំស្រលាញ់វាជាងគេ តែវាបែជាស្លាប់ដោយសាខ្ញុំ ពេលថយឡានវាដេកក្រោមឡាន ខ្ញុំមិនបានដឹងថាវាដេកក្រោមឡានទេ ណាមួយវាចាស់ផងគ្នាអត់មានកំលាំងងើប ដឹងមានកម្មអីបានមកជួបរឿងបែបនេះ ខ្ញុំពិបាកធ្វើចិត្តណាស់![]()
![]()
![]()
![]()
។

