ក្នុងគ្រួសារនិមួយៗ សុទ្ធតែមានលាក់ទុកវចនានុក្រមដែលពិបាកអាន នេះបានហៅថាជាជីវិតពិត ! ។ ដើម្បីគ្រួសារ កុំព្រួយពីអនាគតរហូតគ្មានក្តីសុខក្នុងបច្ចុប្បន្នឲ្យសោះ ! ការឈឺចាប់សាងអ្នកឲ្យក្លាយជាមនុស្សរឹងមាំ សេចក្តីភ័យខ្លាចសាងអ្នកឲ្យក្លាយជាមនុស្សក្លាហាន វិបត្តិស្នេហាធ្វើឲ្យអ្នកក្លាយជាមនុស្សចេះគិតវែងឆ្ងាយ ។ បានជួបមនុស្សដែលមានគំនិតបំពុល គេតែងព្យាយាមទាញទំលាក់គុណភាពចិត្តរបស់អ្នកឲ្យធ្លាក់ចុះមកក្នុងកំរិតដូចគេដែរ ចូរអ្នកប្រើគំនិតវិជ្ជមានដើម្បីជួយរំដោះចិត្តខ្លួនឯង បើអ្នកមិនអាចថយចេញពីជីវិតបែបនេះបានទេនោះ ! ទីបំផុតអ្នកនឹងអាចជួយបន្សាបគំនិតបំពុលទាំងនោះបាន ។ កាត់ចោលរឿងល្ខោនទាំងនេះចេញពីជីវិតអ្នកទៅ ព្រោះអ្នកត្រូវនៅដើម្បីបំពេញហេតុផលដ៏ល្អមួយ ! ។

