អាបត្តិធំបន្ទាប់ពីបារាជិក គឺ សង្ឃាទិសេស

M
miss-food

អាបត្តិធំបន្ទាប់ពីបារាជិក គឺ សង្ឃាទិសេស
ចឹងមានន័យថា ព្រះសង្ឃដែលគង់នៅបានក្នុងភាពជាភិក្ខុគឺ អស្ចារ្យខ្លាំងណាស់ ពីព្រោះយើងមិនអាចទ្រទ្រង់នូវសិក្ខាបទដូចសង្ឃបានឡើយ។
ដូចមានឈ្មោះថា :
សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្តិន្ទ្រិយោ សព្វមលប្បហីនោ គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំ។
ព្រះអរិយសង្ឃឯណា ដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ មានឥន្រ្ទិយរម្ងាប់ហើយ មានមន្ទិលគឺរាគាទិក្កិលេសទាំងពួងបន្សាត់បង់ហើយ ជាព្រះសង្ឃដល់ហើយនូវកិរិយាសម្រេចដោយគុណទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះអរិយសង្ឃនោះ ដោយគោរព។

Comments