ធម្មៈនិទាន

M
miss-food

ធម្មៈនិទាន
បានឮមកថា មានព្រាហ្មណ៍ម្នាក់ឈ្មោះសុសីមៈបានចូលក្រាបទូលព្រះដ៏មានព្រះភាគដើម្បីសុំបួស តែក្នុងចិត្តគឺប៉ងលួចរៀនតែវេទមន្តក្នុងវិជ្ជាពុទ្ធសាសនាតែប៉ុណ្ណោះ ។ ការគិតរបស់គាត់ត្រូវបានព្រះពុទ្ធជ្រាបទាំងអស់ ព្រះដ៏មានព្រះភាគបានប្រមើលមើលឧបនិស្ស័យរបស់ព្រាហ្មណ៍នោះ ព្រះអង្គជ្រាបថា បុណ្យបញ្ញារបស់ព្រាហ្មណ៍អាចបន្លុះមគ្គផលនិព្វានបាន ទើបព្រះអង្គអនុញ្ញាតឲ្យបួស បួសហើយឲ្យស្តាប់ធម៌ ព្រះពុទ្ធអង្គសម្តែងអនត្តលក្ខណៈសូត្រចប់ ព្រាហ្មណ៍ដល់ព្រមនូវការសម្រេចជាព្រះអរហន្តទៅហោង។ តំបូងត្រូវយល់(ធម្មតិដ្ឋិញាណ) ទើបមគ្គកើតឡើង មានព្រះនិព្វានជាអារម្មណ៍នៅខាងក្រោយ ។

Comments