គំនិតកំសាន្តចិត្ត !
១- ម្នាក់ៗសុទ្ធតែមានអាថ៌កំបាំងរៀងៗខ្លួនទេ មុននឹងវិនិច្ឆ័យអ្នកដទៃត្រូវគិតពីអាថ៌កំបាំងខ្លួនឯងផង ! ។
២- ជីវិតរបស់អ្នកឆ្លុះបញ្ចាំងពីគំនិតរបស់អ្នក បើសិនអ្នកផ្លាស់ប្តូរគំនិតជីវិតក៏ផ្លាស់ប្តូរបាន ។
៣- គោលបំណងសាសនាមិនមែនដើម្បីគ្រប់គ្រងមនុស្ស ក៏មិនមែនដើម្បីរិះគន់អ្នកដទៃដែរ ។
៤- វិធានពីរយ៉ាងនាំឲ្យមានភាពរីករាយ គឺផ្លាស់ប្តូរផ្នត់គំនិត និង ផ្លាស់ប្តូរស្ថានភាពជីវិត ។ គិតច្រើននាំឲ្យកើតទុក្ខ កុំតែគិតទៅតើទុក្ខវាកើតមកពីណា ? ។
៥- អ្វីៗវាគ្រាន់តែជារឿងបណ្តោះអាសន្ន ការរំជួលចិត្ត ការចាប់អារម្មណ៍ ការគិត មនុស្សនិងឆាកជីវិតមនុស្ស វាត្រឹមតែអារម្មណ៍ដែលកើតឡើងដើម្បីគិត គិតរួចហើយរលត់អស់ទៅ សល់តែការចងចាំនាំឲ្យឈឺចាប់ឥតប្រយោជន៍ ដូចជាការចិញ្ចឹមកូនពស់វែកក្នុងហោប៉ៅ លូកប៉ះពេលណាវាចឹកឲ្យឈឺចាប់ពេលហ្នឹង.ល្ងង់អីម៉្លេះហេតុអីមិនព្រមព្រលែងវាចោលទៅ ? ។

