គិតច្រើនគឺជាមូលហេតុនាំឲ្យទន់ខ្សោយបញ្ញាស្មារតី និងនាំឲ្យមានជំងឺផ្លូវកាយផ្លូវចិត្តនឹងនាំឲ្យបាត់បង់ឋាមពលចិត្ត ៖ វិធីដោះស្រាយ
១- ពេលដឹងខ្លួនទាន់ត្រូវគិតផ្តោតទៅលើគំនិតវិជ្ជមានវិញភ្លាម
២- ទន្ទេញពាក្យដែលនាំឲ្យចិត្តស្ងប់ទាំងយប់ទាំងថ្ងៃ
៣- សមាធិពិនិត្យខ្យល់ដង្ហើមឲ្យបានទៀងទាត់
៤- បញ្ជូនចិត្តតាមពិនិត្យឥរិយាបថកំរើកឬស្ងៀម ដើម្បីចងចិត្តឲ្យឋិតនៅក្នុងបច្ចុប្បន្នភាព កុំឲ្យវារត់ទៅចោលខ្លួនជាមួយអារម្មណ៍ឬកុំឲ្យវាមានពេលគិត ។
៥- កំសាន្តក្នុងតំបន់ធម្មជាតិប្រកបដោយស្មារតីភ្ញាក់រលឹកក្នុងការពិចារណាត្រូវ ។
ចាំណា ! ក្នុងព្រៃគ្មាន Wi-Fi ទេ តែខ្ញុំសូមសន្យាជាមួយអ្នកថា ជីវិតអ្នកនឹងផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិបានយ៉ាងល្អប្រសើរបំផុត ! ។

