សួនកំនិត !

M
miss-food

សួនកំនិត !
១- បើអ្នកសម្លាប់សត្វ តើអ្នកមានបានគិតទេថា គ្រួសារវាកំពុងតែរង់ចាំ សង្ឃឹមថាវានឹងយកអាហារមកឲ្យ បានហូបជុំគ្នាសប្បាយរីករាយ តែបាត់មុខមិនឃើញសោះ ? តើពួកគេក្រៀមក្រំចិត្តប៉ុណ្ណា ?។ អ្នកធំត្រូវការពាក្យពិតពីអ្នកតូច បើសម្លាប់អ្នកតូចអស់ទៅ តើមានអ្នកណាហ៊ាននិយាយពាក្យពិតទៀតទៅ ? ម៉្ងៃៗនាំគ្នាប្រើតែពាក្យកុហកដាក់គ្នាតែប៉ុណ្ណោះឯង ។
២- កំហឹងកើតមកពីការប្រកាន់ ជារឿយៗយើងវិនិច្ឆ័យពីកំហុសអ្នកដទៃថាអាក្រក់ណាស់ តែវិនិច្ឆ័យកំហុសខ្លួនឯងដោយចេតនាល្អបំផុត ការគិតបែបនេះនាំឲ្យមានកម្លាំងទាញយើងឲ្យដាច់ចេញពីគ្នា ជាងកម្លាំងដែលផ្សារភ្ជាប់ឲ្យយើងមានការរួបរួមគ្នា ។
៣- ប្រើចិត្តធម៌យកចិត្តមនុស្សគឺមុតជាងប្រើដាវកាំបិតទៅទៀត ប្រើអំណាចឆក់ប្លន់យកសេចក្តីស្រឡាញ់ទីបំផុតបានត្រឹមតែទទួលការឈឺចាប់ទាំងអស់គ្នា ។ លំហជីវិតថារាក់ក៏ដូចជាជ្រៅ ថាជ្រៅក៏ដូចជារាក់ មានតែអ្នកមិនដែលចុះវាស់ស្ទង់ទេទើបមិនដឹងការពិត ។

Comments