ការគោរពបូជាព្រះធម៌ មិនមែនប្រើពេល២០នាទីនៅព្រះវិហារពេលសុំសីលនោះទេ គឺត្រូវមានគ្រប់ដង្ហើមចេញចូលរាល់ថ្ងៃពេញមួយជីវិតទើបមានក្តីសុខ ! ធម៌រមែងឃុំគ្រងរក្សាអ្នកប្រព្រឹត្តិធម៌ ។ ការគោរពធម៌មិនមែនត្រូវគោរពផ្កាប់មុខមិនមើលតាមកាលៈទេសៈឲ្យត្រឹមត្រូវតាមធម៌នោះទេ ក៏មិនមែនឆ្លាតជ្រុលយល់ហួសពីការប្រៀនប្រដៅរបស់ព្រះបរមគ្រូនោះដែរ ការប្រើទិដ្ឋិខ្លួនឯងហើយថាជាពុទ្ធដីកា១ ការយកពុទ្ធដីកាមកថាជាគំនិតខ្លួនឯង១ សុទ្ធតែជាមហាចោរក្នុងព្រះសាសនានេះ ! នឹងអាចមានទោសធ្ងន់ថែមទៀតផង ។ ធម៌ជាធម៌របស់ព្រះសោះ បើយើងពូកែយើងបង្កើតគំនិតខ្លួនឯងទៅ ចាំបាច់អីមករៀនពីគំនិតព្រះហើយធ្វើខ្លួនដូចជាចេះជាងព្រះទៅទៀតនោះ ? នៅមិននៅសាងផ្លូវនរកអវចីឲ្យខ្លួនឯងអត់អំពើធ្វើអីហ្ន ! ស្មានថាធ្វើខ្លួនជាអ្នកទោសប្រវត្តិសាស្ត្រក្នុងសាសនាល្អណាស់ទៅឬ ? ។ លោកអានាថបិណ្ឌិកសេដ្ឋី លោកយាយវិសាខាជាដើម គេនឹកឃើញកាលណា គេលើកដៃដាក់លើក្បាលជូនបុណ្យលោក ចុះភិក្ខុទេវទត្តវិញ ម្នាក់ៗឮហើយខ្លាចរអា តើសមមុខទេ ? ពិតជាមិនគួរទេ ! រៀនសូត្រធម៌ព្រះដោយគោរព កុំនាំគេនិយាយខុសធម៌ តែប៉ុណ្ណឹងបុណ្យមិនដឹងជាយកទៅណាអស់ទេ មិនចាំបាច់នាំគេយល់ខុសធម៌វិន័យឡើយ ! ។

