ការធ្វើសមាធិដោយការប៉ងប្រាថ្នា !

M
miss-food

ការធ្វើសមាធិដោយការប៉ងប្រាថ្នា !
ការតាំងសមាធិដើម្បីប្រាថ្នាឬទ្ធិអភិញ្ញា ប្រាថ្នាញាណទិព្វ ភ្នែកទិព្វ ត្រចៀកទិព្វ នាំឲ្យមានរវើរវាយរហូតចិត្តទាញឲ្យកើតនិមិត្តបែបមមាល(Hallucination) ហើយវង្វេងតាំងខ្លួនដោយខ្លួនឯង ថាបានភាពអស្ចារ្យ មានឬទ្ធិបារមីអាចមើលឃើញ អាចដឹងអ្វីៗ រហូតដល់ថ្នាក់ខូចសតិបានទៀតផង ។ ចាំណា ! កាន់តែមានចង់ ចិត្តកាន់តែមិនស្អាត នោះភាពស្អាតបរិសុទ្ធិនៃចិត្ត(Subconscious mind) មិនលេចចេញមកទេ ឋាមពលចិត្តក៏មិនផ្សាយចេញមកដែរ ។ ព្រោះតែចិត្តប្រកាន់ខ្ជាប់ក្នុងការចង់បានឬទ្ធិអភិញ្ញា ទីបំផុតសមត្ថភាពពិតប្រាកដដែលខ្លួនមាន ត្រូវរលត់បាត់អស់ទៅ បានមកវិញតែទុក្ខទោស ភាពវិបល្លាសចិត្ត ត្រូវបានគេហៅថា មនុស្សបែកកម្មដ្ឋាន ! ។ 

Comments