១ - កុំបោះបង់ខ្លួនឯងចោល ព្រោះតែរវល់តាមហួងហែងអ្នកដទៃ ទាំងគេមិនដែលខ្វល់ពីការបាត់បង់ខ្លួនអ្នកផងនោះ ! តើនេះជាតំលៃនៃសេចក្តីស្រឡាញ់របស់អ្នកនោះឬ ? ។
២ - ការគិតផ្តោតទៅលើការមានះប្រកាន់ ការតូចចិត្ត នាំឲ្យមានការឈឺចាប់កាន់តែខ្លាំង ព្រោះជាការផ្តោតចិត្តទៅលើបញ្ហាច្រើនជាងការគិតផ្តោតទៅលើការស្វែងរកដំណោះស្រាយ ពេលខ្លះអាចខឹងដល់ថ្នាក់គាំងបេះដូងស្លាប់ផងក៏មាន ! ។
៣ - ប្រាក់និយាយថាៈ ខំសន្សំខ្ញុំទៅ ! អ្នកនឹងបំភ្លេចអ្វីៗបានទាំងអស់ ! , ពេលវេលានិយាយថាៈ តាមខ្ញុំមកអ្នកនឹងភ្លេចអ្វីៗទាំងអស់ , អនាគតនិយាយថាៈ តស៌ូឡើង ! ដើម្បីខ្ញុំ អ្នកនឹងភ្លេចអ្វីៗទាំងអស់ , ទីបំផុត ! វិលក្បុងពេញៗមួយថ្ងៃ បានសល់តែចាស់ ឈឺ ស្លាប់ ! ភ្នែកក៏ខ្វាក់ ធ្មេញក៏បាក់ សក់ក៏ស្កូវ ខ្នងក៏កោង ។ ឯព្រះនិយាយថាៈ ចូរចាំខ្ញុំទុកក្នុងចិត្តតែមួយអង្គគត់ អ្នកនឹងភ្លេចអ្វីៗទាំងអស់ ! តើអ្នកតាមមួយណា ? ។ សូមចែកចាយសេចក្តីអាណិតស្រឡាញ់ នៅគ្រប់ទីកន្លែងដែលអ្នកបានទៅដល់ កុំចាំបាច់មាននរណាមកសុំពីអ្នកឲ្យសោះ ! អ្នកនឹងវេចស្ពាយសេចក្តីស្រឡាញ់យកមកផ្ទះវិញជាមិនខាន ! ហើយវេលាជិតស្លាប់ អ្នកនឹងញញឹមច្រើនជាងការសំរក់ទឹកភ្នែក ! ! ! ។

