សៀវភៅវិទ្យាសាស្ត្រស្តីអំពី

M
miss-food

សៀវភៅវិទ្យាសាស្ត្រស្តីអំពី រូបវិទ្យាតារាសាស្រ្តនិងលោកធាតុវិទ្យា ឃើញថាចាប់បានចំនុចសំខាន់ត្រង់ថា លំហ មហាសមុទ្ទធាតុ សង្ខតធាតុ នេះគឺល្ហល្ហេវរកដែនកំណត់មិនបាន មានប្រមាណសែនកោដិចក្រវាឡ ហើយចក្រវាឡនីមួយគ្រប់គ្រងដោយច្បាប់រូបវិទ្យាគីមីផ្សេងគ្នា។ មានដែនទំនាញ ពេលវេលាផ្សេងគ្នា តែចៅបែរជាឆ្ងល់រឿងមួយថា តើចក្រវាឡផ្សេងមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឬទេ ហើយ ធម៌ដែលព្រះសម្មាសម្ពុទ្ធគោតម ត្រាស់ដឹងតើសម្រាប់ចក្រវាឡតែមួយនេះឬសម្រាប់ចក្រវាឡផ្សេងដែរ?សូមលោកតាមេត្តាអនុគ្រោះជួយបំភ្លឺសេចក្តីដល់ចៅផង !
សាធុ ៗ ចក្រវាឡដែលមានព្រះត្រាស់ដឹង គឺមានតែភពផែនដីនេះមួយទេចៅ ជាពុទ្ធនិយាម គឺត្រាស់ដឹងនៅត្រង់ផ្ចិតផែនដី(បរិវេណពោធិមណ្ឌលនៅពុទ្ធគយា) ឯធម៌ត្រាស់ដឹងគឺត្រូវសម្រាប់ចក្រវាឡទាំងអស់ ។

Comments