ទំព័រជីវិត បើមានជំពូកមួយយ៉ាងល្អវាមិនមែនមានន័យថាចប់សាច់រឿងនោះទេ ! មិនមែនភាគបន្តនៅថ្ងៃខាងមុខសុទ្ធតែបានសម្តែងតែរឿងល្អរហូតនោះដែរ ប៉ុន្តែយើងអាចរស់នៅជាមួយវាបាន ទោះជាត្រូវសម្តែងក្នុងឈុតព្រាត់ប្រាស ឈុតគេមើលងាយ ឈុតបែកបាក់ក៏ដោយ ។ លោកនេះអ្វីៗមិនទៀង រាល់ក្តីស្រឡាញ់មិនមែនសុទ្ធតែបានទទួលក្តីស្រឡាញ់តបមកវិញនោះទេ គ្មានអ្នកណាប្រាប់ការពិតដល់យើងក៏ដោយក៏យើងត្រូវតែរស់ក្នុងភាពស្មោះត្រង់ជាមួយខ្លួនឯងដែរ ប៉ុន្តែត្រូវចាំជានិច្ចថា អ្វីដែលធ្វើឲ្យជីវិតបានប្រសើរឡើង ខំធ្វើវាទៅ ! កុំរវល់តែយកពេលដើរសន្សំរឿងអី ជីវិតគឺតែប៉ុណ្ណឹងឯង ចាំឲ្យច្បាស់ទៅ ! ។

