“កុំបោះបង់ចោលខ្លួនឯង”

M
យ៉ាងហោចណាស់ម្ដងនៅក្នុងជីវិត ដែលអ្នកប្រហែលជាត្រូវបានបោះបង់ចោលដោយនរណាម្នាក់ ប៉ុន្តែវានៅតែជារឿងល្អ ប្រសិនបើមនុស្សម្នាក់ដែលបានបោះបង់អ្នកចោលនោះ មិនមែនជា "ខ្លួនអ្នក" ផ្ទាល់។ 

"កុំបោះបង់ចោលខ្លួនឯង" នៅទីនេះគឺបានន័យថា អ្នកមិនត្រូវពលីភាពជាខ្លួនឯង បោះបង់ចោលបុព្វហេតុនៃជីវិតរបស់អ្នក បំផ្លាញនូវកម្លាំងចិត្តដែលអ្នកខំសន្សំទុក និងលះបង់សេចក្ដីស្រឡាញ់ដែលអ្នកមានដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះឡើយ។ ក្ដីស្រឡាញ់ដ៏ពិតប្រាកដ គឺជាការស្រឡាញ់ដោយមិនរំពឹងចង់បានអ្វីមកវិញនោះទេ ដូច្នេះបើអ្នកគិតថា អ្នកនឹងទទួលបានក្ដីស្រឡាញ់ ដរាបណាដែលអ្នកត្រូវលះបង់ខ្លួនឯងចោល សេចក្ដីស្រឡាញ់ដែលអ្នកកំពុងទទួលបាននៅពេលនេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដមួយដែលនឹងជួយបំពេញជីវិតរបស់អ្នកឱ្យបានពេញលេញនោះឡើយ។ 

សូមចងចាំថា បន្ទាប់ពីមនុស្សម្នាក់បានបោះបង់អ្នកចោល មនុស្សម្នាក់ផ្សេងទៀតអាចនឹងបង្ហាញមុខនៅក្នុងពេលឆាប់ៗ ប៉ុន្តែបើអ្នកបោះបង់ចោលខ្លួនឯង គ្មាន "ខ្លួនឯង" ថ្មីមួយទៀតណាដែលនឹងមកបង្ហាញមុខជាថ្មីដើម្បីទទួលយកអ្នកវិញនោះទេ។

Comments